រឿងតាត្រសក់ផ្អែម ត្រូវបានអ្នកស្រាវជ្រាវចាត់រឿងជាប្រវត្តិសាស្រ្ដមួយ ។ រឿងនេះមាន ការទាក់ទងយ៉ាងអាថ៌កំបាំងនៅឡើយទៅ នឹង ព្រឹត្តិការណ៍តំណវាជវង្ស “ វរ្ម័ន ”នៅសម័យអង្គរ ។ ប៉ុន្ដែទោះជាយ៉ាងណា ក៏អ្នកស្រាវជ្រាវទាំងជនជាតិបារាំងទាំងជនជាតិខ្មែរ បាន ចាត់ទុកតាត្រសក់ផ្អែម ជាស្ដេចខ្មែរមួយអង្គដែល បានឡើងសោយរាជ្យ នៅក្នុងកំឡុងឆ្នាំ ១៣៣៦ ដល់ ១៣៤០ នៃ គ.ស. ។ អ្វីជាការយកចិត្តទុកដាក់ របស់អ្នកស្រាវជ្រាវនោះ គឺ៑ថារឿងតាត្រសក់ផ្អែមនេះមាន នៅក្នុងរឿងព្រេងប្រទេសភូមាផង ប្រទេសថៃផង ប្រទេសឡាវផង និងប្រទេសកម្ពុជាផង ។ ទាំងបួនប្រទេស តែងតែចាត់ទុករឿងនេះជារឿងព្រេងប្រចាំជាតិរៀងៗខ្លួន។បើនិយាយពីនៅ កម្ពុជាវិញ រឿងនេះ ត្រូវបានគេនិទានឡើងដោយមានការទាក់ទងទៅនឹងទីតាំង ស្ថាននាម និងព្រះមហាក្សត្រ ។ កន្លងមកយើងធ្លាប់ឮធ្លាប់អានរឿងនេះតាមរយ:អត្ថបទអក្សរ សិល្ប៍សៀវភៅប្រវត្តិសាស្រ្ដសៀវភៅប្រជុំរឿងព្រេងហើយស្នាដៃទាំងនោះ មានភាពស្រដៀងៗគ្នា ចំណែកពេលនេះ ខ្ញុំនឹងបង្ហាញជូននូវរឿងព្រេងនិទាន ស្ដីពីប្រវត្តិតាត្រសក់ផ្អែមមួយទៀតដោយមានការទាក់ទង ទៅ នឹង ប្រវត្តិទីតាំង ស្ថាននាម មួយចំនួន នៅតំបន់អ្គរភាគ ខាងជើង និងខាងកើត ដែលត្រូវបានរក្សា រហូតដល់សព្វថ្ងៃនេះ ។ ហេតុ ផល នៃការលើកយករឿងនេះមកអធិប្បា ក្នុងគោលបំណងតែមួយគត់គឺ“រក្សាមរតកអក្សរសិល្ប៍ខ្មែរ” ។ពីព្រោះថារឿងនេះមានលក្ខណ:ប្លែកគ្នាពី រឿងមុនៗ ត្រង់ថា វាមានទាក់ទងទៅនឹង ស្ថាននាមនៅតំបន់អង្គរ ហើយយើងក៏ធ្លាប់សរសេរក្នុងសៀវភៅ “ ដប់ថ្ងៃនៅទីក្រុង អង្គរ” តំកល់ទុកនៅមហាវិទ្យាល័យប្រវត្តិវិទ្យាដែរ ។ សៀវភៅនោះត្រូវបានរៀបរៀងឡើងដោយនិស្សិតប្រវត្តិវិទ្យាចំនួន ១១ នាក់ រួម ទាំងខ្ញុំផង ប៉ុន្ដែ ការផ្សាយមិនមានលក្ខណ:ទូលំទូលាយ ។ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្ត ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយានាពេលនេះ ជូនមិត្តអ្នកអាន ពិចារណា ប៉ុន្ដែ សូមមិត្តអ្នកអាន យប់ថានេះពុំមែនជារឿងប្រវត្តិសាស្រ្ដជាក់ស្ដែងនោះទេ វាគ្រាន់តែជារឿងព្រេងនិទាន ដែលប្រជារាស្រ្ដខ្មែរចេះចាំហើយនិទានតៗគ្នា តែ ប៉ុណ្ណោះ ។ ម្យ៉ាងទៀត ចំពោះចំណោទមួយដែល បានចោទសួរថា បើរឿងព្រេងតាត្រសក់ផ្អែម ត្រូវបានជនជាតិ ៤ ប្រទេសចាត់ទុក ថាជារឿង របស់ខ្លួនរៀងៗខ្លួននោះ តើយើងអាចវែកញែករកហេតុផលមកពន្យល់បានទេ ? ចំពោះទស្សន:ខ្ញុំ យល់ថា បាន, ទោះបីជារឿងតាត្រសក់ផ្អែមរបស់ ភូមាគេថាបានចាប់កំណើតឡើងតាំងពីសតវត្សទី១០ ក៏ដោយ ។ យើងត្រូវសង្កេតពិនិត្យរកទីតាំងជាក់លាក់ ដែលមានទាក់ទងក្នុងដំណើររឿង ។ បានសេចក្ដីថា យើងត្រូវធ្វើការសិក្សាស្ថាននាមដែល មានទាក់ទងក្នុងរឿង ។ ខ្ញុំក៏ជឿជាក់ថា រឿងព្រេងតាត្រសក់ផ្អែម គឺជារឿងរបស់ខ្មែរពិតៗ ព្រោះវាមានទាក់ទងនៅនឹង ស្ថាននាម ព្រឹត្តិ ការណ៍សង្គម ជីវភាពរបស់ខ្មែរ ណៅចុងសម័យអង្គរ ។ ពេលនេះ ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអាន ពិចារណាទៅលើប្រវត្តិតាត្រសក់ផ្អែម របស់អ្នកស្រុកប្រដាក់ ដូចតទៅនេះ : កាលដើមឡើយ មានឥសីមួយអង្គ គង់ចង្រ្កមភាវនានៅក្នុងព្រៃមួយសម័យថ្ងៃមួយមានសត្វចាបមួយគូ ហើររកកន្លែងធ្វើសំបុកសំរាប់ ពង ចាបទាំងគូ ហើររកកន្លែង ពងមិនបាន ក៏ទៅជួបតាឥសីកំពុងសមាធិ ។ ដោយឃើញពុកចង្ការតាឥសី ទំនងអាចឲ្យ ខ្លួនងាយ ស្រួល កាច់ សំបុក ចាបទាំងគូក៏ចាប់សរសៃពុកមាត់ចាក់ជាសំបុក ។ ក្រោយមកចាបញីក៏ពង ដាក់ក្នុងសំបុកវារួចហើរទៅទំលើមែកឈើមួយ នៅជិត ទីនោះ ។ ចាបទាំងពីរនិយាយសាសងគ្នាថា : អឺ ឯងអើយ !ថាយើងចុះជាសត្វតិរច្ឆានក៏គង់នៅមានកូនតពូជពង្ស រួចចុះ តាឥសី នោះ វិញ ទៅអនាគត មានអ្នកណាបន្ដពូជពង្ស ? ចាបនិយាយតែប៉ុណ្ណោះ តាឥសីចាប់ភ្លឹកកើតពិចារណាថា : ឱ អញអើយ ! បើអាត្មាអញមិនចាកសិក្ខាបទ ស្វែងរកប្រពន្ធម្ល៉េះសមអញកំបុកឆ្ងុងត្រឹមនេះ គ្មានកូនចៅតទៅមុខទៀតទេ ។ ក្រោយពេលពងចាបញាស់ កូនៗចេះហើរ ហើរចេញអស់ទៅ តាឥសីឈប់តាំងសីល រួចត្រឡប់មកអាស្រមវិញ ចាកសិក្ខាបទដើម្បី ចាកចេញទៅរកភរិយា ។ ក្រោយពេលស្វែងរកអស់រយ:ពេលយ៉ាងយូរមក អតីតតាឥសីបានទៅជួបនឹងយាយរិដែលរស់នៅក្បែរស្រះ ដូនរិ (សព្វថ្ងៃ ស្រះដូនរិ ស្ថិតនៅឃុំត្បែងខេត្តសៀមរាប ជួបកាលគេហៅថា “ ស្រះខ្វាវ ” ) ។ អ្នកទាំងពិរបានយកគ្នាជាប្ដីប្រពន្ធតរៀងមក ។ នៅពេលមានគ្រួសារហើយ អតីតតាឥសីបានខិតខំប្រឹងប្ររកបរបររកស៊ីចិញ្ចឹមជីវិតជា ធម្មតាក្នុងតួនាទីជាមេគ្រូសារ។ មិនយូរប៉ុន្មាន យាយរិ មានគភ៌ ហើយគភ៌ចេះតែចំរើនវ័យ ប្ដីយាយក៏កាន់តែខិតខំប្រឹង រកអដ្ឋបរិក្ខារយ៉ាង គ្រប់គ្រាន់ទុកឲ្យ ។ ពេលនោះ បុត្រយាយរិ មិនទាន់ប្រសូតនៅឡើយទេ តែប្ដីរបស់យាយ ក៏លាយាយទៅសាងផ្នួសវិញ ។ គ្រប់ទសមាស យាយរិប្រសូតបានបុត្រមួយ ហើយបុត្រនេះក៏មិនទាន់មានឈ្មោះជាអ្វីដែរ ។ ទារកចេះតែចំរើនវ័យបន្តិចម្ដងៗ រហូតដល់ ពេលវាចេះនិយាយ ។ ថ្ងៃមួយ កុមារតូច ក៏សួរទៅម្ដាយថា : ម៉ែ ឯណាឪពុក ខ្ញុំ ? ម្ដាយឆ្លើយថា : អឺ ! ឪពុកឯង នៅឆ្ងាយណាស់ អញប្រាប់ឯងឥឡូវនេះមិនបានទេ ចាំឯងធំសិនចាំអញប្រាប់ ! ពេលវេលាចេះតែកន្លែងផុតទៅយ៉ាងយូរ ចំណែកគ្រួសារយាយរិ ប្រកបរបរបរកស៊ីធ្វើស្រែកចំការជាធម្មតា ។ បុត្រយាយរិ ចំរើនវ័យបាន ១៨ ឬ ១៩ ឆ្នាំហើយក៏នៅតែមិនទាន់មានឈ្មោះនៅឡើយ ។ ថ្ងៃមួយ បុរសកំលោះក៏បានសួរម្ដាយម្ដងទៀតថា : ម៉ែ ឪពុកកូនជា នរណា ? គាត់នៅឯណា ? ម្ដាយក៏ឆ្លើយទៅប្រាប់កូនវិញថា : ឪពុកកូន ជាតាឥសី គាត់នៅឯភ្នំ (មិនដឹងថាឈ្មោះភ្នំអ្វី) ។ កូនសួរទៀតថា : បើដូច្នោះទៅរក ម្ដេចឃើញ ! ម្ដាយឆ្លើយថា : អឺ កូនអ្ហើយ ! ដើរតាមផ្លូវគេកាច់តម្រុយនោះទៅឃើញហើយ ! ក្រោយមក កូនប្រុសយាយរិ ក៏ចាកចេញដំណើតតាមផ្លូវដេលម្ដាយបង្ហាញ ។ គាត់ដើរទៅដើរទៅ នៅតែមិនជួប នៅតែមិនឃើញស្អី ក៏ មិនឃើញៗ គាត់ក៏នៅតែដើរទៅមុខជានិច្ច រហូតដល់អស់កំលាំង ។ អ្នកកំលោះបានប្រាស់ខ្លួនដេកនៅក្រោមដើមឈើមួយ ។ នៅពេល គាត់ ដេកលក់ តាឥសីបានយកគ្រាប់ត្រសក់មួយបង្វេច កាំបិតមួយ និង បាយមួយកញ្ចប់ រួចនិម្មិតប្រាប់បុត្របស់ខ្លួន កំពុង ដេកលក់ ប៉ុន្ដែ លោកមិនបានឲ្យឃើញរូបឡើយ ។ រួចរាល់កិច្ចហើយតាឥសីបាន និមន្ដទៅកាន់កន្លែងចង្រ្កាមភាវនា វិញ ។ លុះបុរសភ្ញាក់ពីដេក បានឃើញវត្ថុដូចគ្នា នឹង និម្មិត បានប្រាប់មែន ។ ដោយមានសេចក្ដីស្រេកឃ្លានផង បុរសលាកកញ្ចប់បាយ បរិភោគ យ៉ាងប្រញាប់ រួចម្នីម្នាវិលត្រឡប់មកផ្ទះវិញ តាមបំរាប់និម្មិត ។ មកដល់ផ្ទះ បុរសបានជួបម្ដាយ ហើយជំរាបថា : ម៉ែ ! ខ្ញុំបាទឥតបានឃើញតាឥសីជាឪពុកទេ ។ ប៉ុន្ដែ ពេលខ្ញុំបានដែកលក់ទៅ មាន និម្មិតប្រាប់ចំណែករូបរាងក៏មិនបានឃើញដែរ ។ ម្ដាយក៏សួរទៅវិញថា : តើនិម្មិតប្រាប់យ៉ាងដូចម្ដេច ? កូនឆ្លើយ : ប្រាប់ថាមានគ្រប់ត្រសក់នេះមួយកញ្ចប់ កាំបិតនេះមួយនិងបាយមួយកញ្ចប់ ប៉ុន្ដែបាយខ្ញុំបាទហូបអស់ហើយ ។ លោក ប្រាប់ទៀតថា បើបានវត្ថុនេះកាលណា សូមយកត្រឡប់ទៅផ្ទះវិញ ហើយទៅរកត្រួសត្រាយចំការនៅឯភ្នំ(ក្រោយមក ភ្នំនេះមានឈ្មោះថា ភ្នំ ចំការ) ដើម្បីដាំត្រសក់ ព្រមទាំងបណ្ដាំមួយទៀត នៅពេលត្រសក់ផ្លែទុំដំបូង កុំឲ្យស៊ី គប្បីបេះយកទៅថ្វាយស្ដេចនៅក្រុងអង្គរធំ កុំខាន ព្រឹកឡើង បុរសឲ្យម្ដាយធ្វើម្ហូបអាហារឲ្យខ្លួន វេចខ្ទប់យកទៅហូប នៅពេលនៅត្រួសចំការ ។ គាត់បានទៅដល់ភ្នំមួយតាមនិម្មិត ដែលបានប្រាប់ ។ ដល់ហើយ គាត់បានត្រួសត្រាយកាប់ឆ្ការ អស់ពេលមួយថ្ងៃ ដោយត្រួសត្រាយ កាប់ ឆ្ការ តាមកំលាំងធម្មតា ដែល ខ្លួនអាចធ្វើទៅបាន លុះថ្ងៃល្ងាចបន្តិច គាត់វិលត្រឡប់មកផ្ទះវិញ ។ ព្រឹកឡើង បុរសឲ្យម្ដាយធ្វើបានឲ្យខ្លួនទៀត ដើម្បីនឹងយកទៅចម្ការ។ ពេលទៅដល់ ចំការនោះត្រូវបានគេកាប់ឆ្ការរួចអស់ បុរស ក៏ ត្រឡប់ មកផ្ទះវិញប្រាប់ម្ដាយថា : ម៉ែ ចំការត្រូវគេត្រួសត្រាយរួចហើយ ។ ប៉ុន្ដែ ថ្ងៃស្អែក ខ្ញុំបាទនឹង ទៅកាប់ចិញ្រ្ចាំឲ្យវាយ ។ ស្អែកឡើង ម្ដាយដាំបាយខ្ទប់ម្ហូបឲ្យកូនទៅចំការទៀត ។ បេលទៅដល់ឃើញចំការត្រូវគេកាប់ចិញ្រ្ចាំពង្រាបរួចទៅទៀត។បុរសយើង ក៏ត្រឡប់ មកផ្ទះប្រាប់ម្ដាយវិញថា : ម៉ែ ! ចំការកាប់ពង្រាបរួចអស់ទៀតហើយ ។ ម្ដាយក៏ប្រាប់ទៅកូនវិញថា : នែកូន, ចាស់បុរាណលោកថា ចំការត្រួសត្រាយកាប់ឆ្ការថ្មីដូច្នេះ ចាំកន្លះខែក្រោយសឹមទៅដុត ។ លុះចាំដល់ពេលវេលាបានកន្លះខែ បុរសក៏ទៅដុតព្រៃងាប់ដែលខ្លួនឆ្ការរួច ។ ពេលទៅដល់ព្រៃដែលងាប់នោះ ឆេះអស់មុនគាត់ដុត ។ ឃើញដូច្នេះបុរសក៏ដាំគ្រាប់ត្រសក់ នៅចំការនោះតែម្ដង ។ ដាំរួច គាត់វិល ត្រឡប់មកផ្ទះវិញ ។ ក្រោយពេលភ្លៀងធ្លាប់ម្ដង បុរសទៅមើលចំការត្រសក់របស់ខ្លួន ស្រាប់តែឃើញដើមត្រសក់ដុះចេញ វារពេញដីរួចជាស្រេច ។ ពេលគាត់ ត្រឡប់មកផ្ទះវិញយប់នោះ ស្រាប់តែមាននិម្មិតប្រាប់ទៀតថា : កាលណាត្រសក់មានផ្លែទុំល្មមដំបូងគេ កុំហូបត្រូវអ្នកបេះយកទៅថ្វាយ ស្ដេចទៅក្រុងអង្គរធំ ។ ពេលត្រសក់ចាប់ផ្ដើម បុរសជាម្ចាស់ទៅដេកចាំចំការជាធម្មតា។ មិនយូរប៉ុន្មាន ផ្លែត្រសក់ក៏ទុំរបេះចេញពីទង។ ឃើញត្រសក់ទុំហើយ បុរស ក៏ធ្វើតាមបណ្ដាំនិម្មិតដែលប្រាប់ឲ្យយកផ្លែត្រសក់នេះទៅថ្វាយស្ដេច ។ ដោយហេតុខ្លួនជាអ្នកក្រីក្រ គ្មានអ្វីផ្សេងទៀត ជាដង្វាយ ក៏ យួរតែផ្លែត្រសក់ទុំធំមួយ សំដៅទៅរាជវាំង ។
Blog Archive
Labels
- ขอความเรียนรู้ (1)
- All Driver (5)
- All movies download (198)
- ALL PRASAT (29)
- All Software (91)
- angkor wat (1)
- Anit viruses download (1)
- Ati-Virus (6)
- Blogger News (4)
- blogger templte (1)
- Broken Dreams (1)
- Budda of Loburi (3)
- Buddha of cambodia (3)
- Burma or manma news (47)
- Calendar (7)
- Cambodia (1)
- Cambodian court ordered Mu Sochua to pay 16.5 million riels in compensation to Mr. Hun Sen (2)
- Cambodian culture (3)
- Cambodian heritage (2)
- Cambodian lawmaker found guilty of defaming PM (1)
- Cambodian MP guilty of defamation (2)
- Cambodian PM Wins Defamation Case Against Activist (1)
- cambodia Olympic (1)
- Cambodia police (1)
- Cambodia sign pact on transfer of sentenced persons (1)
- CHAT ROOM (2)
- china news (2)
- Converter Tool (4)
- Create a Blog (1)
- CSS code (15)
- CSS Nav Menu--] (15)
- CSS Tutorial (12)
- [CSS Ver Menu--] (3)
- d (1)
- D - (1)
- daily khmer news (16)
- D - [Antivirus + Spyware] (11)
- D Ati-Virus (1)
- D - [Audio + Video] (12)
- D Audio - Video (1)
- D - [Desktop - Theme] (11)
- Dear readers (1)
- D - Firefox (1)
- D Font - Icon (1)
- Dictionary (2)
- Dictionary Khmer (1)
- D - [ Internet + Tools ] (23)
- Download programs (7)
- D - [Photo + Graphics] (6)
- D - [Photo - Graphics] (5)
- D - [ Script + Templates ] (6)
- D - [Security] (2)
- D - [ SYSTEM Tools] (15)
- D - [WallPapers + Picture] (2)
- D - [Website + Tools] (6)
- Economic in Cambodia (2)
- English mp3 today (2)
- Flash Tool (1)
- Font (4)
- Fonts (1)
- Former sex slave seeks help as 4-year-old found in brothel (1)
- Free Glitter Generator (1)
- Free Programs download (1)
- free template for adsense (1)
- Funny stories (2)
- Game download (26)
- good new (14)
- good news from cambodia (38)
- good snake (4)
- H - Adsense (1)
- H - Audio (3)
- H - Blogsome (1)
- H - Cmments (7)
- H - Foot (2)
- H - How to (53)
- H - Image (5)
- hot news (1)
- How is the war happen? (1)
- How to..... (26)
- How to create blogger (1)
- how to make computer faster (1)
- How to meditation (1)
- H - Post (21)
- H - Sidebar (8)
- H - Sidebar Widget (8)
- HTML Code (15)
- HTML TABLE (1)
- human (2)
- hungsen talk with kingdom of cambodia (2)
- Java Script (3)
- Karaoke (12)
- Kbachborankhmer (1)
- KHMER COUNTRY (28)
- KHMER CULTURE (7)
- Khmer Dermbei Khmer (1)
- Khmer documents (1)
- khmer econmy (1)
- Khmer economy (2)
- khmer enconomic (2)
- khmer fight with thai (2)
- Khmer food (1)
- khmer funny (2)
- Khmer History (4)
- Khmer hot news (1)
- khmer karaoke (3)
- Khmer King (1)
- Khmer Literature (30)
- Khmer MP3 (1)
- Khmer music (39)
- Khmer music download (38)
- Khmer music in new merdon (1)
- Khmer news (46)
- Khmer news style of karaoke (1)
- khmer newstoday (14)
- Khmer new style mp3 (1)
- khmer party (2)
- Khmer Politic (1)
- khmer politice (2)
- Khmer Rouge court told how Westerner burned alive (1)
- Khmer Songs with letter (1)
- khmer technology (1)
- khmer unicode set up (1)
- khmer women (2)
- kingdom of cambodia (2)
- knowledge (3)
- Komnap (1)
- Koy and Krem (1)
- Lao hot news (18)
- Learning English (1)
- Learn khmer (1)
- [--Menu--] (20)
- Messenger Tool (7)
- Microsoft Office (2)
- Mobile Software (2)
- Movies in Khmer (1)
- Mp3 Tool (2)
- music download (122)
- Myanmar: American Falls Ill (1)
- My favourite karaoke (1)
- My friends blogs (1)
- My frowers (2)
- new karaoke (1)
- new rock (3)
- News (6)
- News in khmer (12)
- News khmer (1)
- New technology (1)
- PC (3)
- PDF (1)
- person and animals (2)
- person life with snake (2)
- Photo Tool (7)
- phravihea history (2)
- Picture (1)
- POEM (7)
- police and Monk (3)
- PP Postal Code (1)
- Preah Vihear temple (2)
- Programs (12)
- protesters clash after PM court win (1)
- Samuthsong (3)
- society and politcs of Cambodia (2)
- somrangsee (2)
- special person in the world (2)
- T - Blogger Template (43)
- Thailand (1)
- Thailand need to solve border issues with peaceful deal: PM (1)
- Thai Loso song (3)
- Thai Loso song ចំរៀងថៃ (1)
- thai news (7)
- theary's family (6)
- The great men of the world (10)
- Themes (2)
- the world today (1)
- T - Install (2)
- torist place (1)
- Tutorial (2)
- ๊University in cambodia (3)
- University website in thailand (3)
- Video Tool (2)
- Vietnam beats Malaysia in Southeast Asian U19 championship (1)
- Web design (2)
- Website (3)
- Web Tool (3)
- Weddings in Cambodia (2)
- WELL KNOW MAN (8)
- WHAT ARE GEL NAILS? (6)
- Who is Khmer? (2)
- Windows (6)
- world news (14)
- world today (3)
- XML and RSS (1)
- Youngsters help out in Cambodia (1)
- គ្រឹះសេដ្ឋកិច្ចខែ្មរនាយសម័យអង្គរ (1)
- និនានខ្មែរ (3)
- បញ្ហានៅស្រុកខ្មែរយើង (3)
- មនុស្សនិងសត្វ (1)
រឿងនិនានខ្មែរតាត្រសក់ផ្អែម
เขียนโดย
khmerppnews
on วันเสาร์ที่ 23 สิงหาคม พ.ศ. 2551
ป้ายกำกับ:
និនានខ្មែរ
mp3
|  | |||||||
| 
 | |||||||
 
 




0 ความคิดเห็น:
แสดงความคิดเห็น